Cctimesw1140xh150cm copy

«សាច់កក»នាំចូលខុសច្បាប់មកទីផ្សារកម្ពុជាច្រើន តាមប្រទេសវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានភាពសាច់កកលើទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាម ហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព អ្នកលក់សាច់ និងអ្នកចែកចាយសាច់។ នេះបើតាមការឲ្យដឹងពីសមាគមចិញ្ចឹមសត្វកម្ពុជា។

បើតាមសមាគមចិញ្ចឹមសត្វកម្ពុជា អ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។

សមាគមចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា តាមពិតប្រជាពលរដ្ឋកម្ពុជាមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ ប្រសិនបើពលរដ្ឋប្រើសាច់កក គួរកុំយកវាទៅកកឡើងវិញ។

ប្រជាពលរដ្ឋគួស្វែងយល់ខ្លះៗអំពីសាច់កក និងគុណវិបត្តិរបស់វា សាច់កកជ្រូក មាន់ ទា អាចនាំចូលពីប្រទេសប្រេស៊ីល និងសាច់គោ និងក្របីមកពីប្រទេសឥណ្ឌាត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។

សូមជម្រាបថា គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួនដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង