681 ezgif.com resize
Swift cc time

ស្ពានអាកាស«ឬស្សីកែវ​»ដាក់ឲ្យប្រេីប្រាស់បណ្តោះអាសន្នចាប់ពីថ្ងៃ​ទី១​មីនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ពានអាកាសឬស្សីកែវ​ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ៖ ស្ពានអាកាសឬស្សីកែវ​នឹងដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ​២០២៣នេះតទៅ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​។ការសម្រេចនេះក្រោយស្ពាននេះ បានសម្រេចការបានស្ទើរតែ ១០០ភាគរយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្ពានអាកាសឬស្សីកែវ សម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយហើយ ពោលគឺនៅសល់តែការងារក្រាលកៅស៊ូ និង អ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋាន​សាង​សង់​ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្តេច ហ៊ុន សែន បានសម្រេចអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និង អំពាវនាវដល់សាធារណជនចូលរួមគោរព ច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។

គួរបញ្ជាក់ថា ស្ពានអាកាសឬស្សីកែវ​ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រ។ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង៕

Khcct banner

អត្ថបទទាក់ទង