Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកចូលរួមពិធីស្រាយបួសរបស់សាសនិកអ៊ិស្លាម នៅកម្ពុជា ថ្ងៃទី២៧មីនា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធីស្រាយបួសរបស់សាសនិកអ៊ិស្លាមដោយផ្ទាល់ នៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមសម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២៤កុម្ភៈ។

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត កាលពីថ្ងៃទី២៤កុម្ភៈ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំបូងឡើយ នៅថ្ងៃទី២៧ មីនា ខាងមុខនេះ ត្រូវមានកម្មវិធីចែកសញ្ញាប័ត្រមួយទៀត ប៉ុន្តែត្រូវបានលើកមក ថ្ងៃទី២២ មីនាវិញ ដោយសារតែថ្ងៃទី២៧ ខែមីនា ខាងមុខនេះ នៅក្នុងពេលល្ងាច មានកម្មវិធីស្រាយបួសរបស់សាសនិកអ៊ិស្លាម ប៉ុន្តែ មិនប៉ះពាល់ដល់ការចែកសញ្ញាបត្រ គ្រាន់តែថា ជាការកត់សម្គាល់ពិសេស ដែលថានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលទើបតែឡើងកាន់តំណែង អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយក៏នឹងអញ្ជើញចូលរួមកម្មវិធីស្រាយបួស។

គួររម្លឹកថា សម្តេច ហ៊ុន សែន ត្រូវបានគេឃើញថា តែងតែអញ្ជើញជាអធិបតី ក្នុងពិធីស្រាយបួស របស់សាសនិកអ៊ីស្លាម ជារៀងរាល់ឆ្នាំ។ ទាក់ទងនឹងភាពសុខដុមនៃបណ្តាសាសនា នៅកម្ពុជា មិនមែនតែសាសនាអ៊ីស្លាមទេ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាយកចិត្តទុកដាក់នោះ សាសនាដទៃទៀតនៅកម្ពុជា ក៏សម្តេចយកចិត្តទុកដាក់ តាមរយៈការចូលរួមដោយផ្ទាល់បែបនេះ ដូចជា សាសនាកាតូលិក ជាដើម បើទោះបីជាសាសនាព្រះពុទ្ធគឺជាសាសនារបស់ជាតិក៏ដោយ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង