Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ស្ថានទូតជប៉ុនរៀបចំមហោស្រពគីហ្សូណាលើកទី១២រយៈពេល០៤ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ក្រោមប្រធានបទ «មិត្តភាពស្រស់បំព្រងរបស់យើង»។ កម្មវិធីនេះប្រព្រឹត្តិទៅពីថ្ងៃទី២៣-២៦កុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំមហោស្រពគីហ្សូណា ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជា និងជប៉ុន ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ផងដែរ។ មហោស្រពគីហ្សូណាឆ្នាំ២០២៣ រៀបចំក្រោមប្រធានបទ «មិត្តភាពស្រស់បំព្រងរបស់យើង» ដែលជាការបញ្ជាក់ពីចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា រយៈពេល៧០ឆ្នាំ។

នៅក្នុងមហោស្រពនេះក័មានការប្រគំតន្រ្តីពិសេស កម្មវិធីល្បងប្រាជ្ញាសប្បាយៗស្តីអំពីជប៉ុន និងកម្ពុជា ការសម្តែងខ្នាតតូចពី Cosplay បទពិសោធន៍ជាមួយកីឡាកេនដូ បទពិសោធន៍ជាមួយកីឡាអៃគីដូ ការប្រគំតន្រ្តីអុប៉េរ៉ាកម្ពុជាជាមួយរីយ៉ូកុ អ៊ីកេដា ការប្រគំតន្រ្តីខ្នាតតូចជប៉ុន និងការប្រគំតន្រ្តីអាខូស្ទិកខ្មែរ។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជាច្រើនដូចជាជាសិក្ខាសាលា បឋកថា និងពិព័រណ៍សិល្បៈ វប្បធម៌ អប់រំ ម្ហូបអាហារ សាកល្បងស្លៀកសំលៀកបំពាក់ជប៉ុនយូកាតា សិល្បៈបត់ក្រដាស-អូរីហ្គាមី និងការសរសេរអក្សរផ្ចង់បែបជប៉ុន-ស្យូដូ ការជជែកពីបទពិសោធន៍ទទួលបានអាហារូបករណ៍ជប៉ុន ពិព័រណ៍សម្លៀកបំពាក់ឡូលីតា និងមានកម្មវិធីជាច្រើនទៀត។

គួរបញ្ជាក់ថា មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជា លើវិស័យវប្បធម៌ និងអប់រំ។ តាំងពីពេលនោះមកមហោស្រពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានចំនួនអ្នកចូលរួមច្រើនកុះករ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គីហ្សូណា Kizuna
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង