Yearendyearend1140x150

ក្រុមជម្រើសជាតិកម្ពុជាឈ្នះU19បារាំង៣សិតទល់១សិត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/


ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាលើកទី២ បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ការប្រកួតជើងទី២នេះ ក្រុមជម្រើសជាតិកម្ពុជា បានឈ្នះU19បារាំង៣សិត ទល់១សិត។

ការប្រកួតកីឡាបាល់ទះមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង ជាលើកទី១ បានរៀបចំធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ជាមួយលទ្ធផល កម្ពុជាចាញ់ទាំង៣សិត។ ប៉ុន្ដែក្នុងសិតនីមួយៗ ពិន្ទុកម្ពុជា មិនក្រោម២០ពិន្ទុនោះទេ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការពេញចិត្ដ ចំពោះការប្រកួតកីឡាបាល់ទះមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ អាយុក្រោម១៩ឆ្នាំ បារាំង និងបានកោតសរសើរ ដល់សមត្ថភាពកីឡាករកម្ពុជា ព្រមទាំងលើកទឹកចិត្ដ ឲ្យត្រូវខិតខំប្រឹងប្រែងហ្វឺតហាត់បន្ដទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង