Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាមានទំហំឥណទានសរុបជាង៩ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនឥណទានចំនួន ២.១០១.៨០១ គណនី (កើនឡើង ១០ភាគរយធៀបនឹងឆ្នាំ២០២១) ដោយមានទំហំឥណទានសរុប ៩៣៨៤ លានដុល្លារអាម៉េរិក (កើនឡើង ២០ភាគរយធៀបនឹងឆ្នាំ២០២១)។ ដោយឡែកសម្រាប់ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានទំហំសរុប ៤៧១៥លានដុល្លា (កើនឡើង ១៤ភាគរយធៀបនឹងឆ្នាំ២០២១) ខណៈចំនួនអតិថិជនមានចំនួនសរុប ២.៧០២.០៤០ គណនី (កើនឡើង ៤ភាគរយ)។ នេះបើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ចំនួននេះ គឺដូចការរំពឹងទុក បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថេរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ (PAR 30+) បានកើនឡើងដល់ ២,៥ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨ភាគរយក្នុងឆ្នាំ២០២១។ បុគ្គលិកបំរើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានកំណើនប្រមាណ ៧ភាគរយ ដោយកើនឡើងពី២៨.៨៧៣នាក់ក្នុងឆ្នាំ២០២២ ដល់ ៣០.៨៥៣នាក់ក្នុងឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាអោយបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង