Yearendyearend1140x150

កម្ពុជាទទួលបានទេសចរជាង៣៦ម៉ឺននាក់ក្នុងសប្ដាហ៍ទី៣ខែកុម្ភៈឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅទូទាំងប្រទេសកម្ពុជាក្នុងសប្ដាហ៍ទី៣ខែកុម្ភៈ គិតចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៧២,០៥៦នាក់, ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់,ខេត្តសៀមរាប ៣៩,៨០០នាក់, រាជធានីភ្នំពេញ ៣៤,២៦៩នាក់, ខេត្តកំពត ២៥,១៣២នាក់, ខេត្តបាត់ដំបង ២១,១៩២នាក់, ខេត្តកំពង់ចាម ១៧,៨៨៤នាក់, និង ខេត្តស្វាយរៀង ១៧,៨៦៩នាក់។

គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ២៩ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង