Yearendyearend1140x150

តំបន់អេកូទេសចរណ៍Jahooទទួលបានប្រាក់ចំណូលទ្វេដងនៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ តំបន់អេកូទេសចរណ៍ Jahoo ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២ ទទួលបានការកក់កញ្ចប់ទេសចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ ដោយលក់បានកញ្ចប់ទេសចរណ៍ដល់ទៅ៤០។ តាមរយៈកញ្ចប់ទេសចរណ៍នេះ បានធ្វើឱ្យសហគមន៍អេកូទេសចរណ៍ Jahoo ទទួលបានប្រាក់ចំណូលទ្វេដងច្រើនជាងឆ្នាំ២០២១។

Jahoo ជាគម្រោងអេកូទេសចរណ៍របស់សហគមន៍ ដែលត្រូវបានដឹកនាំ និងគ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិចព្នងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ខណៈពេលដែលផ្តល់ជូននូវទេសចរណ៍ដល់ភ្ញៀវទេសចរ កន្លែងស្នាក់នៅ និងឱកាសដើម្បីមើលសត្វព្រៃដែលជិតផុតពូជ Jahoo ក៏ផ្តល់ការងារសម្រាប់សហគមន៍នៅទីនោះផងដែរ។

បន្ទាប់ពីជំងឹរាតត្បាតកូវីដ វិស័យទេសចរណ៍កំពុងតែវិលត្រឡប់មកវិញជាបណ្ដើរៗ។ ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២ Jahoo ទទួលបានការកក់កញ្ចប់ទេសចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ ដោយលក់បានកញ្ចប់ទេសចរណ៍ដល់ទៅ៤០ ។ លើសពីនេះ ក្រុមហ៊ុនទេសចរណ៍ពីរគឺ Nature Lodge/ដែនជម្រកសត្វដំរីមណ្ឌលគិរី និង ក្រុមហ៊ុន សំ វាសនា ខន់សឺវេសិន ធួរ បានចុះ Jahoo ក្នុងបញ្ជីផលិតផលមួយនៅក្នុងការផ្តល់ជូនកញ្ចប់ទេសចរណ៍របស់ពួកគេ។ ជាលទ្ធផល Jahoo ទទួលបានប្រាក់ចំណូលទ្វេដងច្រើនជាងឆ្នាំ២០២១។

ជាមួយគ្នានោះ គម្រោង USAID មរតកបៃតង តាមរយៈជំនួយដល់អង្គការ World Hope International - Cambodia (WHI) កំពុងគាំទ្រដល់ការបន្តអភិវឌ្ឍរបស់ Jahoo ដើម្បីពង្រឹងទីផ្សារជាមួយដៃគូវិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ ដើម្បីបង្កើនភ្ញៀវទេសចររបស់ពួកគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Jahoo
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង