
ភ្នំពេញ៖ ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV បានសហការគ្នាលើគម្រោង«អភិវឌ្ឃន៍ដោយចីរភាពនៃខ្សែច្រវ៉ាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី» គាំទ្រដោយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD) ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ដំណាំកាហ្វេ ក៏ដូចជាបណ្តុះបណ្តាលកសិករបន្ថែមទៀតទៅលើការដាំដុះកាហ្វេស្របតាមស្តង់ដាអន្តរជាតិ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV គាំទ្រដោយមូលនិធិហូឡង់សម្រាប់អភិវឌ្ឍន៍អាកាសធាតុ (DFCD) និងមានការអញ្ញើញចូលរួមជាអធិបតីរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Remco van Wijngaarden ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ ប្រចាំប្រទេសថៃ និងកម្ពុជា និងមន្រ្តីជាន់ខ្ពស់របស់ធានាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO) រួមទាំងគណៈប្រតិភូអមរដ្ឋមន្រ្តី ផងដែរ។ ។
លោក ហ៊ឺ តារា តំណាងក្រុមហ៊ុន «ខូហ្វី»បានលើកឡើងថា ការចុះអនុស្សរណៈនៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វី ក៏ដូចជាប្រជាកសិករដំណាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុនបានបេជ្ញាចិត្តក្នុងការ អភិវឌ្ឍន៍ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងកែលម្អគុណភាព និង ពង្រីកការដាំដុះដំណាំកាហ្វេឱ្យស្របតាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចឱ្យកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។
លោកបន្តថា នៅក្នុងគម្រោងនេះក្រុមហ៊ុននឹងបង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ។
ក្រុមហ៊ុនខូហ្វី និងអង្គការ SNV នឹងសហការជាមួយអ្នកជំនាញកាហ្វេពីបរទេស ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី ក្នុងការអនុវត្តសកម្មភាពការងារតាមផែនការដែលបានគ្រោងទុក ។ ក្រៅពីជួយទ្រទ្រង់និងលើកស្ទួយជីវភាពប្រជាកសិករដំណាំកាហ្វេ ក្រុមហ៊ុនក៏មានការសង្ឈឹមយ៉ាងមុះមុតថា ក្នុងថ្ងៃអនាគត គ្រាប់កាហ្វេក្នុងស្រុក អាចនិងមានគុណភាពល្អល្បីល្បាញនៅលើទីផ្សារអន្តរជាតិ និង នាំចេញទៅក្រៅប្រទេសផងដែរ។
ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបាននូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍និងការបណ្តុះបណ្តាល ជាមួយនិងម៉ាស៊ីនលីងនិងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិជ្ចាទំនើប និង ប្រកបដោយអនាម័យខ្ពស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និង ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសកម្ពុជាដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh ៕







