Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សារមន្ទីរ«វាយនភ័ណ្ឌប្រពៃណីអាស៊ី»មានតាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

សៀមរាប៖ សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បានយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ។

ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ មានហូល និងផាមួងនេះ ថ្វីត្បិតតែធ្វើឡើងថ្មី ក៏ប៉ុន្តែវាត្រឹមត្រូវតាមក្បួនខ្នាតដោយមានឆ្លាក់ក្បាច់លម្អយ៉ាងប្រណិត ហើយ វត្តមានកីតម្បាញខ្មែរនៅសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សឧបករណ៍កីតម្បាញបុរាណខ្មែរជាមួយសិប្បកម្មតម្បាញនៅទូទាំងប្រទេសមិនឱ្យបាត់បង់។

គួរបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃកម្ពុជាដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។

ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឆ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង៕

រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង