
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី១ កក្កដាឆ្នាំ២០២០ បានសម្រេចកែសម្រួលសមត្ថកិច្ចរបស់នគរបាលជាតិក្នុងការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះទៅ សៀវភៅស្នាក់នៅទុតិយតា លិខិតបញ្ជាក់ទីលំនៅ ការកែប្រែសមាជិកគ្រសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ត្រូវបានផ្ទេរពីរដ្ឋបាលស្រុក(អធិការនគរបាល) ទៅកម្រិតឃុំសង្កាត់ (ប៉ុស្ដិ៍នគរបាល)។
មានន័យថា សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។នេះអាចចាត់ទុកជាការធ្វើប្រតិភូកម្មអំណាចក្នុងការផ្តល់សេវា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ៕

