Cctimesw1140xh150cm copy

គ្រឿង«អលង្ការបុរាណខ្មែរ»៧៧គ្រឿងត្រូវបានដង្ហែរចូលមាតុប្រទេសវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គ្រឿងអលង្ការបុរាណខ្មែរចំនួន៧៧គ្រឿងនៅប្រទេសអង់គ្លេស នៅថ្ងៃទី២០ កុម្ភៈនេះ ត្រូវបាននាំត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ ក្រោយពីមានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសអង់គ្លេសសម្រាប់ការងារជាប្រវត្តិសាស្ត្រនេះ។ការនាំចូលមាតុប្រទេសពេលនេះ បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក។

គ្រឿងអលង្ការបុរាណខ្មែរនេះដែលបានបញ្ជូនមកដល់កម្ពុជាវិញនៅពេលនេះមានជាទិ៍៖ ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្ថុបុរាណខ្មែរទាំងអស់នេះ គឺកាន់កាប់រក្សាទុកដោយគ្រួសារ លោក ឡាតហ្វដ ហើយក្រោយមកក្រុមការងារកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា បានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧ គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វូដ។

លោក ហ៊ុន ម៉ានី បានចាត់ទុកការវិលមកវិញនូវ«អលង្ការបុរាណខ្មែរ»ពេលនេះ គឺជាមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និង ជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។

សម្រាប់លោក ហ៊ុន ម៉ានី ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលកម្ពុជាអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សា​ស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង