Cctime 6monthsfree desktop
Cc times  web banner kh (2)

«ស្វាយចន្ទី»ជាប់លេខ៣សម្រាប់ការនាំចេញទៅក្រៅប្រទេសច្រើនជាងគេរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។រូបភាព៖ក្រសួងកសិកម្ម

ភ្នំពេញ៖ ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា។ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ស្វាយចន្ទី ភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។

បើតាមក្រសួងកសិកម្ម ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និង ទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន។

គួរបញ្ជាក់ថា គិតត្រឹមខែតុលាឆ្នាំ២០២២ មានគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៤៦៩ ៥១៥,១៥តោន បានចរាចរលើទីផ្សារអន្តរជាតិជាច្រើនប្រទេសដូចជា ប្រទេសវៀតណាម (៤៦៧ ៣០១,២២ តោន) ប្រទេសថៃ (២ ០៥០ តោន) ប្រទេសឥណ្ឌា (១៥០,១៦ តោន) ប្រទេសចិន (១៣,៥៨តោន) ប្រទេសជប៉ុន (០,១៤តោន) និងប្រទេសហ្វីលីពីន (០,០៥តោន)។ ដោយឡែក គ្រាប់ស្វាយចន្ទីកែច្នៃរួចសរុបចំនួន ៥៩៩,៩៣តោន បាននាំចេញទៅប្រទេសថៃ (២៦៤,៤៤តោន) ប្រទេសចិន (២២៩,៨៤តោន) ប្រទេសជប៉ុន(៧៤,៤៣តោន) កោះតៃវ៉ាន់ (២៤តោន) ប្រទេសកូរ៉េ (៧,១០តោន) និងប្រទេសស្វីស (០,១២តោន)៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង