Yearendyearend1140x150

ខែមករាឆ្នាំ២០២៣«ជនបរទេស»ចូលកម្ពុជាមានជាង៥០ម៉ឺននាក់កើនជា២០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរចិនចូលកម្ពុជា កន្លងទៅ។

ភ្នំពេញ៖ ក្នុងខែ មករា ឆ្នាំ២០២៣ ជនបរទេសចូលមកកម្ពុជាមានចំនួនជាង៥០ម៉ឺននាក់មានចំនួនកើនឡើងប្រមាណជាង​២០​ភាករយ បើធៀបនឹងឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា។ក្នុងចំណោមជាង៥០ម៉ឺននាក់នោះ ជនបរទេសមកពីវៀតណាម អាម៉េរិក ចិន កូរ៉េខាងត្បូងមកច្រើនជាងគេ។

រយៈពេលពេលមួយខែមករា ដើមឆ្នាំ២០២៣កន្លងទៅនេះ មានជនបរទេសចូលមកប្រទេសកម្ពុជាចំនួន ៥៣១,៦៥៧នាក់​ កើន២១,២៨% បើធៀបនឹងខែមករា ឆ្នាំ២០២២។ក្នុងនោះជនបរទេសដែលចូលមកកម្ពុជាច្រើនជាងគេមាន ប្រទេសថៃ វៀតណាម អាម៉េរិក ចិន កូរ៉េខាងត្បូង។ល។ភាគច្រើនប្រើប្រាស់ទិដ្ឋាការទេសចរ។

លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងចំណោមជនបរទេសចូលមកកម្ពុជាច្រើនជាងគេនោះមានថៃ ២៤៤,៧៤៦នាក់ វៀតណាម ៨៦,៦៧៨នាក់ អាមេរិក ១៩,៨៥៤នាក់ ចិន ១៨,៩០៣នាក់ និង ជនជាតិផ្សេងទៀត ៧២,៧៦០នាក់។

សូមជម្រាបជូន​ថា នៅឆ្នាំ២០២២ កន្លងទៅនេះ ភ្ញៀវទេសចរ​បរទេសបានចូលមកទស្សនាកម្ពុជាមានសរុប ២.២៧៦.៦២៦នាក់ បានកើនទ្បើងរហូតដល់ ១០៥៨,៦% បើប្រៀបធៀប​ឆ្នាំ២០២១​។ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានភ្ញៀវទេសចរ មកកម្សាន្ត នៅកម្ពុជាច្រើនជាងគេ រហូតដល់ ៨៥៣.៣៧៦នាក់ ស្មើនឹង ៣៧,៥% នៃចំនួនសរុប និងកើនទ្បើងប្រមាណ ៩៤២,៧%។ ភ្ញៀវវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ មានចំនួន ៤៦៣.៩៩៥នាក់ ស្មើនឹង ២០.៤% នៃចំនួនសរុប កើនទ្បើងប្រមាណ ១៩៩៧,៦% ខណៈដែលភ្ញៀវចិន ជាប់ចំណាត់ថ្នាក់លេខ៣ មានចំនួន ១០៦.៨៧៥នាក់ ស្មើនឹង ៤,៧% នៃចំនួនសរុប កើនទ្បើង ១៣៣,៥%៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង