Yearendyearend1140x150

និស្សិតជំនាញ«កសិកម្ម»២០០នាក់ត្រៀមចុះជួយកសិករនៅមូលដ្ឋាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
និស្សិតជំនាញកសិកម្មចំនួន២០០នាក់ មកពីសកលវិទ្យាល័យភូមិន្ទកសិកម្ម ថតជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០២៣។

ភ្នំពេញ៖ និស្សិតជំនាញកសិកម្មចំនួន២០០នាក់ មកពីសកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី ១៧ កុម្ភៈនេះ បានស្ម័គ្រចិត្តចូលរួមជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមខ្លួនចុះជួយកសិករក្នុងការពង្រឹងពង្រីកការផលិតពូជស្រូវល្អសម្រាប់ការនាំចេញទៅក្រៅប្រទេស។ការចូលរួមនឹងជាឱកាសសម្រាប់ទទួលបានបទពិសោធន៍នៃវិស័យកសិកម្មផង និង លេីកស្ទួយជីវភាពកសិករនៅតាមទីជនបទផងដែរ។

ដូចការគ្រោងទុកនិស្សិតជំនាញកសិកម្មប្រមាណជា ២០០នាក់ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម នៅរសៀលថ្ងៃទី ១៧ កុម្ភៈនេះ បានចូលជួបសម្តែងការគួរសម និងទទួលការទូន្មានពីរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា នៅទីស្តីការក្រសួងកសិកម្មកម្ពុជាដែលជាជំនួបដើម្បីជាឱកាសសម្រាប់និស្សិតទាំងអស់នោះ ត្រៀមខ្លួនចុះជួយកសិករក្នុងការពង្រឹងពង្រីកការផលិតពូជស្រូវល្អ។

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា និស្សិតស្ម័គ្រចិត្តជំនាញកសិកម្មទាំង២០០នាក់នេះ កើនឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មដោយលោកបានស្នើសុំទៅកាន់សកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីស្វែងរកនិស្សិតស្ម័គ្រចិត្តចូលរួមជាមួយក្រសួងគាំទ្រដល់គម្រោង "ផលិត​ពូជស្រូវល្អជំរុញការនាំចេញទៅក្រៅប្រទេស"។

បើតាមលោកបណ្ឌិត យ៉ង សាំងកុមារការងារនេះនឹងចូលរួមចំណែកលេីកស្ទួយជីវភាពកសិករ និង វិស័យស្រូវអង្ករនៅកម្ពុជា ក៏ដូចជាត្រៀមធនធានមនុស្សជាមន្រ្តីកសិកម្មឃុំនៅពេលខាងមុខ។ហើយលោកបណ្ឌិតនឹងចូលរួមចំណែកគាំទ្រដល់ការពង្រឹងសមត្ថភាពដល់និស្សិតទាំងនេះ ក្នុងការធ្វេីការជាមួយកសិករផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង