Cctimesw1140xh150cm copy

«មេដាយ»ស៊ីហ្គេមរបស់កម្ពុជាផលិតនៅសិង្ហបុរីបង្កប់អត្ថន័យពិសេសសម្រាប់ជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៧ កុម្ភៈនេះ បានបើកកកាយពីអត្ថន័យពិសេសពី«មេដាយ»ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។សម្រាប់ក្រសួងអប់រំ មេដាយនោះផលិតនៅប្រទេសសិង្ហបុរី និង បានបង្កប់នូវអត្ថន័យពិសេសសម្រាប់ជាតិមាតុភូមិកម្ពុជាទាំងមូល។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា មេដាយស៊ីហ្គេមឆ្នាំ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និង ល្អឯកមួយ។

អត្ថន័យនៃមេដាយនេះ មានរូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។

ចំណែកនៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ដែលមានរូបនាគ៤ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទង តំណាងឱ្យថ្ងៃ៧មករា។

ជាការកត់សម្គាល់ ការចេញមកបកស្រាយពីអត្ថបទបង្កប់ក្នុង«មេដាយ»ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាពេលនេះ ធ្វើឡើងក្រោយពីរយៈពេលចុងក្រោយនេះ មានអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនរិះគន់ដល់អ្នករៀបចំមេដាយ។ហើយអ្នកខ្លះហ៊ានរហូតចោទថា មេដាយ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គាមពេលនេះ មានបង្កប់ស្នូកមិត្តភាពកម្ពុជា-វៀតណាមថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង