Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ការ«គោរពប្រតិបត្តិ»ជារឿងមិនអាចខ្វះបាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី ១៦ កុម្ភៈ បានលើកឡើងថា របស់របរលុយកាក់ ត្រឹមជារឿងមួយ តែគោរពប្រតិបត្តិ គឺជារឿងមិនអាចខ្វះបាន។ការប្រកាសបែបនេះធ្វើឡើងក្រោយមានមនុស្សមួយចំនួនរិះគន់លោកបង្ហាញការគោរពខ្លាំងដល់ចាស់ទុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដោយចោទថា ជាថ្នូរដើម្បីទទួលបានលាភសក្ការៈផ្សេងៗ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានប្រវត្តិចេញពីពលករតស៊ូធ្វើការនៅកូរ៉េខាងត្បូងរូបនេះ បានអះអាងថា ទម្លាប់របស់គ្រួសារលោក គឺឱ្យតម្លៃ និងគោរពប្រតិបត្តិ ចំពោះឥស្សរជន និង ចាស់ទុំម្ដាយរបស់លោក ហើយ បើសិនក្រុមអ្នករិះគន់រហូតដល់មិនដឹងពីសីលធម៌ទំនៀមទម្លាប់ ពិតជាគួរឱ្យសង្វេគណាស់។

បើតាមអ្នកឧកញ៉ាវ័យក្មេងរូបនេះ បានចាត់ទុកការគោរពប្រតិបត្តិមួយជ្រុងប៉ុណ្ណោះ ហើយជាទូទៅចំពោះការជួបផ្ទាល់សម្ដែងការគួរសមចំពោះឥស្សរជនថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ ជាចាស់ជាទុំ គឺលោកតែងតែប្រតិបត្តិមិនរើសទីកន្លែងឬបុគ្គលណានោះទេ។សម្រាប់អ្នកឧកញ៉ា ពេលខ្លះរបស់របរ និង លុយកាក់ គឺត្រឹមតែជារឿងមួយ តែអ្វីកាន់តែសំខាន់នោះ គឺគោរពប្រតិបត្តិដែលមិនអាចខ្វះបាន។

អ្នកឧកញ៉ាថ្លែងថា “ម្ដាយខ្ញុំមុននឹងចែកឋានទៅគាត់បានចែកកាយសម្បទា និងសីលធម៌នេះឲ្យខ្ញុំ ទើបខ្ញុំដើរមកដល់ថ្ងៃនេះ សីលធម៌នៃការគោរពប្រតិបត្តិនេះ គឺមានតម្លៃណាស់សម្រាប់ ជីវិតខ្ញុំ។”

គួរបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអតីតពលករតស៊ូធ្វើការនៅកូរ៉េខាងត្បូង ហើយបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និង ជាអគ្គនាយកផលិតកម្ម Galaxy Navatra។កាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ក្រោយពីតស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។

មុខឈរជើងក្លាយខ្លួនជាអ្នកជំនួញវ័យក្មេងម្នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ឆ្លងនូវឧបសគ្គជាច្រើន ពីអ្នកលក់ហ្គាស លក់មី ដឹកស្រាលក់ និង បុកល្ហុងតាមផ្លូវ ហើយចុងក្រោយអ្នកឧកញ៉ា មានគំនិតរកស៊ី ក៏ប្រមែប្រមូលលុយកាក់បាន ១១០០០$ និង ខ្ចីលុយបងប្អូន ធនាគារបានជាង ៣ ម៉ឺនដុល្លារទៀត ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅក្នុងជាងតម្លៃ ៤ម៉ឺនដុល្លារហើយក៏ជោគជ័យដល់សព្វថ្ងៃនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង