Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុនចំនួន២បោះទុនវិនិយោគជាង១៨លានដុល្លារបង្កើតរោងចក្រនៅភ្នំពេញនិងកំពង់ស្ពឺ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បណ្ដារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២បន្ថែមទៀត ដែលបានបោះទុនវិនិយោគជាង១៨លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង និងរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ហើយអាចបង្កើតឱកាសការងារបានរាប់ពាន់កន្លែង។

បើតាមសេចក្ដីប្រកាសរបស់ CDC ក្រុមហ៊ុនទាំងនោះមានដូចជា៖ ១-“LIN WEN CHIH SUNZEAL ENTERPRISES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៩៥៥កន្លែង។

ក្រុមហ៊ុនទី២- “HUANG THENG PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង