Cctimesw1140xh150cm copy

៣០ឆ្នាំ«មន្ទីរពេទ្យគន្ធបុប្ផា»សង្គ្រោះកុមារបានជាង២២លានករណីដោយគ្មានការរើសអើង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
មន្ទីរពេទ្យគន្ធបុប្ផា ប្រភព Beat Richner

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣នេះ គឺមានរយៈពេល៣០ឆ្នាំហើយដែលមន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមដំណើរការរបស់ខ្លួន ក្នុងបេសកកម្មជាចំបងគឺជួយសង្គ្រោះកុមារកម្ពុជា ជាពិសេសកុមារក្រីក្រមកពីជនបទ។រយៈពេល៣០ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា»សង្គ្រោះកុមារបានជាង២២លានករណីដោយគ្មានការរើសអើង។

រយៈពេល៣០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារ បានចំនួនជាង ២២លានករណី និង ព្យាបាលកុមារសម្រាកពេទ្យ បានប្រមាណ ២,៥លាននាក់ និង ស្រ្តីឆ្លងទន្លេបានចំនួនជាង៣៦ម៉ឺននាក់។នេះបើយោងតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

បើតាមប្រភពដដែល ក្នុងពេល៣០ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា-ទារក/កុមារ ប្រកបដោយប្រសិទ្ធភាព ហើយបានចូលរួមចំណែកក្នុងគោលនយោបាយគាំពារសង្គម- ការបណ្តុះបណ្តាលវិជ្ជាជីវ: និង ការកាត់បន្ថយភាពក្រីក្រដោយបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុគ្រួសាររាប់លានអ្នក។សម្រាប់មន្ទីរពេទ្យ ក្នុងប្រតិបត្តិការជួយកុមារកម្ពុជាកន្លងទៅនេះ មន្ទីរពេទ្យបានពិនិត្យព្យាបាលកុមារ និង ថែទាំសម្រាលស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយពុំមានការរើសអើង។

គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យរបស់រដ្ឋ និង បានព្យាបាលកុមារខ្មែររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឥតថ្លៃនោះ គិតរហូតមកដល់ពេលនេះ មានអាយុកាល ៣០ឆ្នាំហើយ បន្ទាប់ពីដាក់ឲ្យដំណើរការក្នុងឆ្នាំ ១៩៩២។លោកវេជ្ជបណ្ឌិត Beat Richner គឺស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ហើយលោកបានទទួលមរណភាព ក្នុងវ័យ៧១ឆ្នាំ ដោយរោគាពាធ។

លោកវេជ្ជបណ្ឌិត Beat Richner គឺជាអ្នកសម្ដែងសិល្បៈតាមរយៈការលេងសូរឡូ ឬកូដវីយូឡុង ដើម្បីប្រមែប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ឆា។ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នមាន៥ទីតាំងគឺ៤ទីតាំងនៅភ្នំពេញនិង១ទីតាំងនៅខេត្តសៀមរាម។ ក្នុងមួយថ្ងៃ មន្ទីរពេទ្យនេះទទួលព្យាបាលជំងឺទូទៅដល់កុមាររាប់ពាន់នាក់ ជាពិសេសកុមារក្រីក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង