Yearendyearend1140x150

អាជីវកម្មកាណូតទេសចរណ៍ចំនួន៨ក្នុងខេត្តកំពតត្រូវបានទទួលស្គាល់គុណភាពសេវាកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ Khmerhome

ភ្នំពេញ៖ ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និងការទទួលស្គាល់ស្តង់ដាអប្បបរមាសម្រាប់អាជីកម្មកាណូតទេសចរណ៍កម្ពុជា ហើយក្នុងនោះអាជីវកម្មកាណូតទេសចរណ៍ចំនួន៨ក្នុងខេត្តកំពតត្រូវបានទទួលស្គាល់គុណភាពសេវាកម្ម និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស អាជីវកម្មកាណូតទេសចរណ៍ រួមមាន៖ ១. ក្រុមហ៊ុន ហែបភី - Happy Boat (ខេត្តកំពត) ២. ក្រុមហ៊ុន នឹក កំពត - Miss Kampot Boat (ខេត្តកំពត) ៣. ក្រុមហ៊ុន ណឹបទូន - Neptune Boat (ខេត្តកំពត) ៤. ក្រុមហ៊ុន ហ្រ្វេនលី - Friendly (ខេត្តកំពត) ៥. ក្រុមហ៊ុន ណារី - Nary Boat (ខេត្តកំពត) ៦. ក្រុមហ៊ុន ឡបលី - Lovely Boat (ខេត្តកំពត) ៧. ក្រុមហ៊ុន វីបូឡា - Vibola Boat (ខេត្តកំពត) និង ៨. ក្រុមហ៊ុន ទូក ចាសស្មីន - Jasmine Boat (ខេត្តកំពត)។

ក្រសួងទេសចរណ៍កំពុងបន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។ ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះ ផ្តោតលើ ១). សូចនាករពីបរិស្ថាន ២). សូចនាករពីការតុបតែងខាងក្នុង ៣). សូចនាករពីសុវត្ថិភាព ៤). សូចនាករពីសំភារៈប្រើប្រាស់ និង៥). សូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។

បច្ចុប្បន្នក្រសួងទេសចរណ៍កំពុងទទួលការដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ពីអាជីវកម្មកាណូតទេសចរណ៍ និងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព-គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម ដើម្បីអនុញ្ញាតឱ្យអាជីវកម្មអាចប្រើប្រាស់សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូរ។

ក្រសួងទេសចរណ៍បន្តលើកទឹកចិត្តអាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីទេសចរណ៍រាជធានី ខេត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង