Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន សម្រេចលុប«អាជ្ញាប័ណ្ណ»VODចាប់ពីពេលនេះទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១២ កុម្ភៈនេះ បានប្រកាសមិនទទួលយកការសំដែងការសោកស្តាយ និង សូមការអធ្យាស្រ័យជំនួសឲ្យការសុំទោស ពីសារព័ត៌មានវីអូឌី (VOD)ឡើយ បន្ទាប់ពីទទួលលិខិតមួយច្បាប់របស់VOD នារសៀលនេះ។ ដើម្បីកុំឲ្យវែងឆ្ងាយ សម្តេច បានសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណVOD ចាប់ពីពេលនេះតទៅ និង ត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០៖០០នាទីថ្ងៃ១៣ កុម្ភះ ឆ្នាំ២០២៣ ជាកំហិត។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានសរសេរថា "ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៤៤ឆ្នាំខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។"

បើតាមសម្តេច ហ៊ុន សែន ដើម្បីកុំឲ្យវែងឆ្ងាយសម្តេច សម្រេចមិនទទួលយកការសំដែងការសោកស្តាយ ហើយរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភះ២០២៣ជាកំហិត។

សម្តេច ហ៊ុន សែន បានចេញបញ្ជាដល់សាលារាជធានីភ្នំពេញ និងស្ថាប័ន ពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស  និង ស្នើសុំឱ្យមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះបង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង ហើយបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង