681 ezgif.com resize
Swift cc time

ធឿន ធារ៉ា ប្រើ«កែងពិឃាដ»ផ្ដួលកីឡាករប្រេស៊ីល ដើម្បីគ្រងខ្សែក្រវាត់ IPCC

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កីឡាករ ធឿន ធារ៉ា បានប្រើកែងវាយផ្ដួលកីឡាករប្រេស៊ីល Thiago Teixeira 

ស្វាយរៀង៖ កីឡាករ ធឿន ធារ៉ា បានប្រើកែងវាយផ្ដួលកីឡាករប្រេស៊ីល Thiago Teixeira បែកឈាមធ្ងន់ធ្ងររហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតនៅត្រឹមទឹក៤ និង បានគ្រងដំណែងខ្សែក្រវាត់ IPCC ។ការឈ្នះនេះ ធ្វើឡើងក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង។

មុនឈ្នះខ្សែក្រវ៉ាត់នេះ កីឡាករ Thiago Teixeira ត្រូវរាប់ចំនួន៨ មួយលើកក្រោយរងកណ្តាប់ដៃឆ្វេងរបស់កីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា។ ចូលដល់ទឹក២ ការប្រកួតរវាងកីឡាករប្រេស៊ីល Thiago និង កីឡាករកម្ពុជា ធឿន ធារ៉ា ព្យាយាមប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមកឥតឈប់។

ចូលដល់ទឹក៤ កីឡាករ ធឿន ធារ៉ា ព្យាយាមប្តូរកែងរហូតវាយឱ្យកីឡាករ Thiago បែកក្បាលឈាមស្រោច និង អាជ្ញាកណ្តាលសម្រេចបញ្ឈបើការប្រកួត ក្រោយគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរ ហើយ ធឿន ធារ៉ា គ្រងដំណែងខ្សែក្រវាត់ IPCC ក្រោយយកឈ្នះកីឡាករប្រេស៊ីលអ្នកលេងកណ្តាប់ដៃថ្ម Thiago Teixeira នៅទឹក៤ និងទទួលបាននូវប្រាក់រង្វាន់ជាច្រើនទៀត៕

រូបភាពពីបណ្តាញសង្គម។


Khcct banner

អត្ថបទទាក់ទង