Yearendyearend1140x150

សម្ដេច ហ៊ុន សែន៖សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញដោយសារការជួយឧបត្ថម្ភវ៉ាក់សាំងកូវីដពីមិត្តចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសបំពេញទស្សនកិច្ចផ្លូវការរបស់ សម្ដេច ហ៊ុន សែន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនេះ សម្តេច ហ៊ុន សែន បានអរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ និងបានចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ។ សម្ដេចបានមានប្រសាសន៍បន្តថា កាលដែលសម្តេចអញ្ជើញមកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដយ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។

ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ពីប្រទេសចិនជាង២៨លានដូស ហើយកម្ពុជាក្លាយជាប្រទេសមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនលើសលប់។ ប្រជាពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំង៣ដូសមានប្រមាណ៨លាននាក់ និងអ្នកចាក់៤ដូសមានជាង១លាននាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ គិតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង