681 ezgif.com resize
Swift cc time

លោក ច្រាច់ ពៅ ចំណាយជិត២ម៉ឺនដុល្លារសង់«ផ្ទះយន្តហោះ»ដើម្បីឧទ្ទិសដល់សពភរិយា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ច្រាច់ ពៅ ជាជាងសំណង់ 

សៀមរាប៖លោក ច្រាច់ ពៅ ជាជាងសំណង់ បានសម្រេចក្ដីស្រមៃរបស់លោក ក្នុងការសាងសង់ផ្ទះរាងដូចយន្តហោះ។ផ្ទះនោះ សាងសង់នៅក្នុង ភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប និង បានរួចរាល់នាខែមករា ឆ្នាំ២០២៣។ក្រោយសាងសង់រួចរាល់បានបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ពីគំនិតច្នៃប្រឌិតរបស់លោក។

ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត ៤ម៉ែត្រ បណ្ដោយជិត ២០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ផ្ទះនេះដែរ មានបន្ទប់គេងចំនួនពីរ និង បន្ទប់ទឹកពីរ។ហើយបានចំណាយថវិកាសាងសង់អស់ប្រមាណជិត២ម៉ឺនដុល្លារអាម៉េរិក ដើម្បីសម្រេចក្តីស្រមៃដ៏តូចមួយនេះ។

បើតាមលោក ច្រាច់ ពៅ លោកមានក្តីស្រមៃចង់ជិះយន្តហោះតាំងពីកុមារភាពមកម្លេះ ហើយពេលធំឡើង ក្រោយមានថវិកាសមរម្យ ក៏មិនឱកាសជិះទៅណាដោយសាររវល់ការងារប្រចាំថ្ងៃ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន នៅដើមឆ្នាំ២០២២ លោក ពៅ សម្រេចសង់ផ្ទះនៅលើដីស្រែ តាមម៉ូដដូចទៅនឹងយន្តហោះ ដើម្បីសម្រេចបំណងដែលខ្លួន ធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច និងឧទ្ទិសដល់ភរិយាផងដែរ។

ទើបដល់ដើមឆ្នាំ២០២៣នេះ ក្ដីស្រមៃរបស់លោក ពៅ បានសម្រេចដូចបំណង ប៉ុន្តែគួរឲ្យសោកស្ដាយប្រពន្ធជាទីស្រលាញ់របស់លោក គឺបានលាចាកលោកនទៅហើយ ដោយជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០១៣ និងបានបន្សល់ទុកនូវកូនចំនួន ០៣នាក់ផងដែរ។

តែយ៉ាងណាក័ដោយ ក្រោយលោក ច្រាច់ ពៅ សាងសង់ផ្ទះនេះរួចរាល់បានបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគំនិតច្នៃប្រឌិតរបស់លោករហូតមានសារព័ត៌មានអន្តរជាតិចុះមកសម្ភាសន៍ផលិតជាវីដេអូសម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ៕


Khcct banner

អត្ថបទទាក់ទង