Yearendyearend1140x150

ការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបកើនឡើង៤២%ក្នុងខែមករា ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦ ៩០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ។ក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសកើនឡើងប្រមាណ ៤៨% នៃការនាំចេញសរុប។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅដែលកម្ពុជាបាននាំចេញអង្ករ ក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសស្មើនឹង ៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៣. ៤៤ លានដុល្លារសហរដ្ឋអាម៉េរិក ខណៈប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១%ដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១.៧៧ លានដុល្លារ ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១.០៩ លានដុល្លារ។

ចំណែកគោលដៅផ្សេងៗ ចំនួន ៧ រួមមាន ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារសហរដ្ឋអាម៉េរិក។

បើតាមរបាយការណ៍ដដែល ប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត “ម្លិះអង្គរ” ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨ តោន, អង្ករសធម្មតាចំនួន ១ ៧២១ តោន, អង្ករចំហុយចំនួន ១ ៨៦៧ តោន, អង្ករសរីរាង្គចំនួន ១ ១៤៤ តោន, និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារសហរដ្ឋអាម៉េរិក។

ចំពោះទីផ្សារអង្ករនៅប្រទេសចិន ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២ សប្តាហ៍ ធ្វើឱ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន និង ធ្វើឱ្យការនាំចេញសរុបមានការថយចុះ។តែយ៉ាងណា វាអាចនឹងកើតឡើងវិញក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង