Yearendyearend1140x150

ក្រុមហ៊ុនយក្សចិន៣ជួបសម្តេច ហ៊ុន សែន ប្រាប់ពីគម្រោងសាងសង់ធំៗជាច្រើននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជួបជាមួយក្រុមហ៊ុនយក្សរបស់ចិន នៅក្នុងទីក្រុងប៉េកាំង។

ប៉េកាំង៖ ក្រុមហ៊ុនធំៗ៣នៃប្រទេសចិន នៅថ្ងៃទី ៩ កុម្ភៈ បានជួបសំដែងការគួរសម និង ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន។ក្នុងជំនួបនោះ ក្រុមហ៊ុនយក្សរបស់ប្រទេសចិនទាំង៣បានប្រាប់ពីគម្រោងសិក្សានានារបស់ក្រុមហ៊ុនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា​ ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត និង ការសិក្សាពីផ្លូវរថភ្លេីង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group។ ក្រុមហ៊ុនទាំងអស់នោះ បានចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជានារយៈពេលកន្លងមក។

ក្រុមហ៊ុនចិនទាំង៣ បានប្រាប់សម្តេច ហ៊ុន សែន ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ និង ការសិក្សាពីផ្លូវរថភ្លេីង ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង