Cctimesw1140xh150cm copy

សិស្សនៃសាលារៀនបញ្ញវន្តអង្គរចុះកម្មសិក្សាស្តីពី“ការអប់រំស្ទេម និងសហគ្រិនភាព”នៅសាកលវិទ្យាល័យខេមតិច

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សិស្សានុសិស្សមធ្យមសិក្សាប្រមាណ ៥០នាក់នៃសាលារៀនបញ្ញវន្តអង្គរ កាលពីថ្ងៃទី០៣កុម្ភៈ បានចុះកម្មសិក្សាស្តីពី “ការអប់រំស្ទេម និងសហគ្រិនភាព” នៅសាកលវិទ្យាល័យខេមតិច។ ក្នុងការចុះកម្មសិក្សានេះ សិស្សក៏បានស្វែងយល់ពីកម្មវិធីសិក្សានៅសាកលវិទ្យាល័យ ស្គាល់ពីប្រវត្តិរបស់សាកលវិទ្យាល័យខេមតិច និងទិសដៅបេសកកម្មរបស់ខេមតិច សំដៅលើការអប់រំបែបបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ ប្រធានការិយាល័យទីផ្សារ និងទំនាក់ទំនងសាធារណៈ នៃសាលារៀនបញ្ញវន្តអង្គរ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គោលបំណងសំខាន់ៗក្នុងការចុះកម្មសិក្សានៅសាកលវិទ្យាល័យខេមតិចរួមមាន សិស្សអាចស្វែងយល់ពីកម្មវិធីសិក្សានៅសាកលវិទ្យាល័យ ស្គាល់ពីប្រវត្តិរបស់សាកលវិទ្យាល័យខេមតិច និងទិសដៅបេសកកម្មរបស់ខេមតិច សំដៅលើការអប់រំបែបបច្ចេកវិទ្យា និងវិទ្យាសាស្រ ។ល។ ក្នុងកម្មវិធីសិក្សានេះទៀតសោត សិស្សានុសិស្សចាប់អារម្មណ៍មុខជំនាញបញ្ញាសប្បនិម្មិតក្នុងចំណោមមុខជំនាញផ្សេងៗដែលមាននៅក្នុងកម្មវិធីសិក្សា។

បន្ថែមលើនេះ សាកលវិទ្យាល័យខេមតិចក៏អាចជាសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់សិស្សមធ្យមសិក្សា នៅពេលសិស្សរៀនចប់ពីថ្នាក់វិទ្យាល័យ។ លោកបណ្ឌិត បន្តថា ទន្ទឹមនេះសិស្សក៏បានស្តាប់ការធ្វើបទបង្ហា្ញញដោយក្រុមនិស្សិតសាកលវិទ្យាល័យខេមតិច ដើម្បីបង្ហាញពីរបៀបរៀនឲ្យក្លាយជាសិស្សនិទ្ទេស A និងការធ្វើបទបង្ហា្ញញពីរបៀបរៀននៅសាកលវិទ្យាល័យ ដោយរៀនទាំងទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្ត ដូចជាគម្រោងហាត់ការងារ ជាដើម។ គម្រោងហាត់ការរបស់សិស្សនិស្សិត បានបង្ហាញអំពីផ្នែកបច្ចេកវិទ្យា Robotic និងផ្នែកសហគ្រិនភាព។

ចំពោះលោកបណ្ឌិត ឃ្លាំង សុវណ្ណ យល់ឃើញថាការអប់រំស្ទេមមានសារៈសំខាន់ ក្នុងការដល់ការអភិវឌ្ឍប្រទេសនិមួយៗឲ្យមានការរីកចម្រើន។ ជាក់ស្តែងវិស័យស្ទេមនៅក្នុងប្រទេសកម្ពុជា ទើបតែមានការចាប់អារម្មណ៍ប៉ុន្មានឆ្នាំចុងក្រោយនេះទេ ។ ឧទាហរណ៍ដូចជានៅប្រទេសជឿនលឿន ប្រទេសជាតិគេមានការអភិវឌ្ឍទៅបាន ទាល់តែមានការរីកចម្រើនលើវិស័យស្ទេម។ សិស្សដែលមានភាពវ័យខាងវិស័យស្ទេម គឺពួកគេអាចបង្កើតអ្វីដែលថ្មីៗដើម្បីជួយទាំងខ្លួនឯង គ្រួសារ និងសង្គម ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង