Yearendyearend1140x150

អាជីវកម្មទេសចរណ៍ចំនួន៦ទៀតត្រូវបានទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចិនមកកម្ពុជានាពេលកន្លងទៅ 

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន(China Ready Accreditation) ដល់អាជីវកម្មទេសចរណ៍ចំនួន៦បន្ថែមទៀតដែលមានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រសួងបន្តជំរុញការទទួលស្គាល់គុណភាពសេវាកម្មនេះ ក្រោយពីប្រតេសចិនបានប្រកាសបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣តទៅ ហើយបានលុបចោលនូវលក្ខខណ្ឌកូវីដស្ទើតែទាំងស្រុងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសសួងទេសចរណ៍។

បើតាមសេចក្ដីប្រកាស អាជីវកម្មទាំងនោះមានដូចជា៖ ១. ឆាមមីង (ខេមបូឌា) ធួរ ខូ អិលធីឌី-Charming (Cambodia) Tours Co.,Ltd (រាជធានីភ្នំពេញ), ២. ខេ-យ៉ក ត្រាវែល សឺវីស - K-York Travel Service Co., Ltd (រាជធានីភ្នំពេញ), ៣. អង្គរ 369 ត្រាវែល & ធួរ - Angkor 369 Travel & Tour (សៀមរាប), ៤. សាន់នី ជិមមី ត្រាវែល ឯ.ក - Sunny Jimmy Travel Co., Ltd. (សៀមរាប), ៥. ឆាង យ៉ុង ធួរីហ្សឹម - Chhang Yong Tourism (សៀមរាប), និង៦. ឌ្រីម ប៊ែក ធូ អង្គរវត្ត ត្រាវែល អេជេន (ខេមបូឌា) - Dream Back To Angkor Wat Travel Agent (Cambodia) (សៀមរាប)។

ក្រសួងបញ្ជាក់ថា ក្រសួងកំពុងរៀបចំខ្លួនទ្បើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិនតាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលទេសចរចិន (China Ready Accreditation) ដោយបច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាព្យាករណ៍ថានឹងអាចទទួលបានទេសចរចិនចន្លោះពី ៨០ម៉ឺន ទៅ១លាននាក់។

ក្រសួងទេសចរណ៍បន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង