Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់នៅសប្ដាហ៍ចុងខែមករានិងដើមខែកុម្ភៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៤៦,០១២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៨៣,៩២៨នាក់, រាជធានីភ្នំពេញ ៣៨,៣៣១នាក់, ខេត្តសៀមរាប ៣៧,៩២៦នាក់, ខេត្តកំពត ២២,៣៥៨នាក់, ខេត្តបាត់ដំបង ១៩,៦៨៣នាក់, ខេត្តកំពង់ចាម ១៣,៨៧៤នាក់, ខេត្តកណ្តាល ១៣,៣២៦នាក់, និង ខេត្តពោធិ៍សាត់ ១០,៤០៤នាក់។

ក្រសួងបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ឡើងវិញ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាង១ពាន់នាក់ មកពី៤៣ប្រទេស ភាគច្រើនមកពីអីរ៉ុប ពិសេសបារាំង។ ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជា និងការត្រៀមរៀបចំឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងជាព្រឹត្តិការណ៍ការចូលរួមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ។

ដោយឡែក នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យនៅតាមវត្តអារាមនានា ហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង