Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សមាគមសណ្ឋាគារកម្ពុជា៖កម្ពុជាកំពុងខ្វះបុគ្គលិកជំនាញក្នុងវិស័យ«បដិសណ្ឋារកិច្ច»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកគ្រប់គ្រងសមាគមសណ្ឋាគារកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងខ្វះខាតបុគ្គលិកជំនាញបដិសណ្ឋារកិច្ចដូចជា សណ្ឋារកិច្ច ផ្ទះសំណាក់ជាដើម។ កង្វះខាតនេះ មានឡើងក្រោយបុគ្គលិកជំនាញមួយចំនួនដែលធ្លាប់បម្រើការងារក្នុងជំនាញនេះ បានចូលបម្រើការងារក្នុងអាជីពថ្មី ខណៈផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនត្រូវបានបិទទ្វារ និងផ្អាកជាបណ្ដោះអាសន្នក្រោយរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកស្រី ហ៊ុន សុភា អ្នគ្រប់គ្រងសមាគមសណ្ឋាគារ បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះបុគ្គលិកដែលកំពុងមប្រើការងារនៅតាមសណ្ឋាគារ និងផ្ទះសំណាក់ គឺពុំទាន់ចូលមប្រើការងារឡើងវិញបានគ្រប់គ្រាន់ទេ ហើយជាពិសេសគឺខ្វះខាតបុគ្គលិកជំនាញ ព្រោះបុគ្គលិកមួយចំនួនដែលធ្លាប់បម្រើការងារនាពេលកន្លងទៅ បានចូលបម្រើការងារក្នុងអាជីពថ្មី ខណៈផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនត្រូវបានបិទទ្វារ និងផ្អាកជាបណ្ដោះអាសន្នក្រោយរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមអ្នកគ្រប់គ្រងសមាគមសណ្ឋាគាររូបនេះបានបញ្ជាក់ថា មកទល់ពេលនេះ សមាគមសណ្ឋាគារក៏កំពុងជ្រើសរើស និងបន្តបង្ហាត់បង្រៀនដល់បុគ្គលិកថ្មីៗលើជំនាញផ្សេងៗ ដែលនៅក្នុងនោះក្រសួងទេសចរណ៍តាមរយៈកម្មវិធីរបស់ហូកាក៏កំពុងជួយជ្រោមជ្រែងវិស័យទេសចរណ៍ឡើងវិញដែរ ដោយមានជាការបង្កើតវគ្គបណ្ដុះបណ្ដាលនានាដល់បុគ្គលិកថ្មីៗដើម្បីឱ្យទទួលបាននូវជំនាញវិជ្ជាជីវៈឡើងវិញ។

តែយ៉ាងណាក៏ដោយ អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ ក្រោយរដ្ឋាភិបាល បានសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ។អ្នកស្រីយល់ថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា អាចពិចារណាដើម្បីបន្តលើកលែងពន្ធទូទាំងប្រទេស នោះជាមួយរឿងមួយរឹតតែល្អសម្រាប់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺមចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ អាជីវកម្មទាំងអស់នេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E- Vat) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង