ភ្នំពេញ៖ នៅមាត់ទន្លេនៃរាជធានីភ្នំពេញបច្ចុប្បន្ននេះផ្ការ«សាគូរ៉ា»កំពុងរីកស្គុសស្គាយ និងវាបាននឹងកំពុងទាក់ទាញអារម្មណ៍របស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរដែលដើរកំសាន្តនៅទូនោះ។
ដើមសាគូរ៉ា មានដើមកំណើតមកពីប្រទេសជប៉ុន សព្វថ្ងៃកំពុងមានវត្តមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា។បើតាមឱ្យដឹង រដូវសាគូរ៉ាចេញផ្កាចាប់ពីចន្លោះខែ មករា ដល់ខែ មេសា ហើយផ្កាសាគូរ៉ាមានរយៈពេលយ៉ាងយូរប្រមាណមួយសប្ដាហ៍នឹងត្រូវជ្រុះទៅវិញ។
ផ្កាសាគូរ៉ា ប្រជាជនជប៉ុនក៏ចូលចិត្តទទួលទានអាហារថ្ងៃត្រង់នៅទីដែលមានខ្យល់អាកាសល្អដូចប្រជាជនកម្ពុជាដែរ។ ជាពិសេស នៅរដូវផ្កាសាគូរ៉ារីក ប្រជាជនជប៉ុនភាគច្រើនទៅទទួលទាន បាយថ្ងៃត្រង់ ឬបាយល្ងាចក្រោម ដើមផ្កាសាគូរ៉ា ដើម្បីរីករាយនឹងការទទួលទាន ព្រមទាំងអាចគយគន់សម្រស់ ផ្កាសាគូរ៉ាផងដែរ។នេះបើយោងតាមស្ថានទូតជប៉ុន។