សិង្ហបុរី៖ក្រុមសិល្បករ សិល្បការិនីខ្មែរ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែ ឈីងហ្គេ Chingay Parade នៅសាធារណៈរដ្ឋសិង្ហបុរី Singapore ក្រោមមូលបទ << Embrace Tomorrow >> ។ ដោយឡែកប្រតិភូសម្ដែងកម្ពុជា ធ្វេីការសម្ដែងក្រោមចំណងជើងថា << ក្ដីសង្ឃឹមរបស់យេីង>>។
ប្រតិភូសម្ដែងរបស់កម្ពុជា បានបង្ហាញនូវការសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៣ យ៉ាងអស្ចារ្យ និង ប្រណិតជាមួយទម្រង់សិល្បៈចម្រុះ ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង និង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។
នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន២ ទៀតគឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសម្លេងហូកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យ មកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា "ក្ដីសង្ឃឹមរបស់យើង"៕
រូបភាពពី: សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federation Of Cambodia