Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរ៦០ម៉ឺននាក់នៅសប្តាហ៍ទី៤ខែមករានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។ ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ កម្ពុជាទទួលភ្ញៀវសរុប្រមាណ១លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់, ខេត្តកំពត ៦៥,៧៨៧នាក់, ខេត្តបាត់ដំបង ៦១,៧៣៧នាក់, ខេត្តសៀមរាប ៤៧,៦៧៦នាក់, ខេត្តកំពង់ចាម ៤២,០៤០នាក់, រាជធានីភ្នំពេញ ៣៩,០៧២នាក់, ខេត្តប៉ៃលិន ៣៣,០៦៥នាក់, ខេត្តកែប ៣២,៧៤៦នាក់។

ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។

ក្រសួងបញ្ជាក់ថា រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern។ ចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ យើងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយដូចនៅក្រុងព្រះសីហនុផងដែរ។

នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ មានភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរមានយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។ ភ្ញៀវប្រចាំថ្ងៃ បច្ចុប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង