Cctimesw1140xh150cm copy

ចិនបង្វិលសងវិញប្រាក់ពន្ធអាករនាំចេញលើសពី៦សែនលានយាន់ ដើម្បីជួយសហគ្រាសក្នុងអំឡុងកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សហគ្រាសពាណិជ្ជកម្មចិន។

ចិន៖រដ្ឋបាលជាតិពន្ធដារចិន បានប្រកាសបង្វិលសងវិញនូវប្រាក់ពន្ធអាករនាំចេញលើសពី៦សែនលានយាន់ប្រាក់ចិន ដែលបានជួយបន្ធូរបន្ថយដោយមានប្រសិទ្ធភាពនូវសម្ពាធប្រាក់ទុនរបស់សហគ្រាសនាំចេញ ក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩។នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលជាតិពន្ធដារចិនចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

បើយោងតាមទិន្នន័យ ដើម្បីគាំទ្រសហគ្រាសពាណិជ្ជកម្មជាមួយបរទេស ចាប់ពីថ្ងៃទី២០ ខែមីនា មកប្រទេសចិនដំឡើងអត្រាបង្វិលសងវិញនូវប្រាក់ពន្ធអាករនាំចេញលើផលិតផល១៤៦៤ប្រភេទពី១០%និង៦%ដល់១៣%និង៩%។

តាមការប៉ាន់ប្រមាណ គ្រាន់តែនៅខេត្តFujian ក៏អាចកាត់បន្ថយបន្ទុកសហគ្រាសចំនួន១៥៦២នៅឆ្នាំ២០២០នេះ សហគ្រាសក្នុងទំហំ១២៧លានយាន់ប្រាក់ចិន។អត្ថបទវិទ្យុចិន សម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង