ចិន៖ ព្យុះខ្សាច់ដ៏ខ្លាំងមួយបានវាយប្រហារទីក្រុង Hotanនៃតំបន់ស្វយ័តស៊ីនជាំងនៅភាគពាយព្យប្រទេសចិនកាលពីថ្ងៃអាទិត្យ។ខ្យល់បក់បោកខ្សាច់និងធូលីដោយកម្លាំងខ្យល់ឈានដល់កម្រិត ៩ ហើយភាពមើលឃើញត្រូវបានកាត់បន្ថយមកនៅតិចជាង ៥០ ម៉ែត្រ ដែលតម្រូវឲ្យម្ចាស់យានយន្តបង្ខំចិត្តបើលភ្លើង។
នៅតំបន់Yutian អ្នកស្រុកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលព្យុះកំបុតត្បូង បានបោកបក់ពេញទីក្រុងទាំងមូល ដោយលុបពីលើផ្ទៃមេឃស្រលាស់មួយរំពេច។ តាមការណែនាំរបស់មន្រ្តីប៉ូលីស យានយន្តត្រូវទាញនិងរង់ចាំឱ្យព្យុះខ្សាច់ស្ងប់។
លោក Liu Qiang" ជាអ្នកស្រុក បាននិយាយថា «នេះគឺជាព្យុះខ្សាច់ដ៏ខ្លាំងបំផុតដែលខ្ញុំធ្លាប់បានឃើញនៅស៊ីនជាំង ដោយយើងត្រូវផ្តោតអារម្មណ៍ខ្លាំង ព្រោះយើងមើលមិនសូវច្បាស់ ដោយយើងមិនអាចបើកភ្នែកសម្លឹងមើលបានទាំងស្រុង ថែមទាំងពិបាកដកដង្ហើមទៀតផង។
សូមបញ្ជាក់ថា ព្យុះខ្សាច់បានចុះខ្សោយ និងស្ងប់ស្ងាត់ នៅម៉ោង ២១ ហើយចរាចរណ៍បានវិលមករកភាពប្រក្រតីវិញ។