681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុទទួលបានទេសចរជាង២០ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖បុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិជាង២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ស៊ីស៊ីថាមស៍ បុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជា ២០ ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៣ពាន់នាក់។ចំពោះជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ១ជើង ពោល៣ថ្ងៃគឺមាន៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង១០០នាក់។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និង ថ្ងៃចន្ទ ហើយភាគច្រើនគឺទៅលេងកម្សាន្តនៅតាមឆ្នេរ។ ប៉ុន្តែ៧០ទៅ៨០ភាគរយ គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវមកលេងវិលទៅវិញល្ងាចបាន។

ចំនួននេះ បានធ្វើឱ្យសេវាកម្មម្ហូបអាហារ ក្នុងខេត្តព្រះសីហនុ គឺលក់ដាច់យ៉ាងច្រើន ទាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកលក់ដូរតាមឆ្នេរតូចតាច៕


Khcct banner

អត្ថបទទាក់ទង