Yearendyearend1140x150

កម្ពុជាគ្រោងចំណាយ«ថវិកា»២០០លានដុល្លារសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណជា ២០០ លានដុល្លារ សម្រាប់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ឆ្នាំ២០២៣​នេះ។​នេះបើយោងតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយរួចទៅហើយសម្រាប់ថវិការលើការរៀបចំ ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ឆ្នាំ២០២៣​។បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពូជា បានត្រៀមថវិកាប្រមាណជា ២០០លានដុល្លារ សម្រាប់ការចំណាយទូទៅលើការរៀបចំទាំងមូល។

បើតាមលោក វង្សី វិស្សុត ថវិកាទាំងអស់នេះ គឺកម្ពុជាមិនទាន់គិតដល់ការចំណាយលើការសាងសង់«ពហុកីឡដ្ឋានជាតិមរតកតេជោ»ប្រហែល៣០លានដុល្លារដោយសារថវិកានេះជាជំនួយរបស់រដ្ឋាភិបាលនៃប្រទេសចិន។ចំណែកការស្នាក់នៅវិញ រដ្ឋាភិបាលបានសហការជាមួយវិស័យឯកជន។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games )។កន្លងទៅកម្ពុជាសុំអោយអាស៊ានលើកពេលនាពេលដោយសារតែយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។

ចាប់ពីថ្ងៃទី២៥ មករា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ។ក្នុងព្រឹត្តិការណ៍នេះ ព្រះមហាក្សត្រនឹងយាងប្រទាន«ព្រះភ្លើង»សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង