
ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២ «អតិផរណា»ទំនិញនានាកម្ពុជា ត្រូវបានកើនឡើងក្នុងរង្វង់ ៥,៣% ខណៈអតិផរណាក្នុងឆ្នាំ២០២៣ រំពឹងថានឹងថមថយវិញក្នុងរង្វង់៣,២%។ការកើនឡើងនេះដោយសារសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ កាលពីឆ្នាំ២០២២ ថ្លៃដឹកជញ្ជូនកើនឡើងប្រមាណ ៩,៦% ខណៈដែលថ្លៃម្ហូបអាហារកើនឡើងក្នុងអត្រា ៥,០%។ប៉ុន្តែអត្រាផរណាក្នុងឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងថា អាននឹងថមថយមកវិញក្នុងរង្វង់ ៣,២%។
បើតាមរបាយការណ៍បានពន្យល់ថា ការធ្លាក់ចុះនៃអតិផរណានេះ ដោយសារការរំពឹងត្រឡប់ទៅរកប្រក្រតីភាពវិញជាបណ្ដើរៗនៃថ្លៃទំនិញ ជាពិសេសថ្លៃប្រេងអន្តរជាតិ។ ក្នុងន័យនេះ ថ្លៃម្ហូបអាហាររំពឹងថានឹងថយមកវិញក្នុងរង្វង់៣,៣% ខណៈដែលថ្លៃដឹកជញ្ជូននឹងធ្លាក់ចុះមកវិញក្នុងរង្វង់ -៣,៨% ដោយសារការធ្លាក់ចុះនៃប្រេងអន្ដរជាតិក្នុងឆ្នាំ២០២៣នេះ ធៀបនឹងឆ្នាំ២០២២កន្លងទៅ៕