Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

Amru Riceក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាប់“Grade A”ពីសុវត្ថិភាពស្តង់ដារសកលលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ Amru Rice (Cambodia) ជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានទទួលនូវវិញ្ញាបនបត្របញ្ជាក់ជាផ្លូវការ នូវចំណាត់ថ្នាក់ “Grade A” ពី British Retail Consortium Global Standard (BRCGS) លើការវាយតម្លៃ “សុវត្ថិភាពចំណីអាហារស្តង់ដារសកលលោក” ដែលមានសុពលភាពរហូតដល់បំណាច់ឆ្នាំ២០២៣។

BRCGS គឺជាក្រុមហ៊ុនលំដាប់សកលលោកឈានមុខគេ ក្នុងការការពារអ្នកប្រើប្រាស់ (អ្នកបរិភោគ) លើសុវត្ថិភាពចំណីអាហារ។ ស្តង់ដាររបស់ BRCGS ធានានូវគុណភាព សុវត្ថិភាព និងលក្ខណៈវិនិច្ឆ័យប្រតិបត្តិការ ហើយធានាថាអ្នកផលិតបានបំពេញកាតព្វកិច្ចរបស់ពួកគេ និងផ្តល់ការការពារដល់អ្នកទទួលទាន។ 

ផលិតផលអង្កររបស់ Amru Rice ដែលត្រូវបានវាយតម្លៃ និងមានការទទួលស្គាល់បញ្ជាក់គុណភាពសុវត្ថិភាពចំណីអាហាររួមមាន អង្ករសគ្រាប់វែង និង មធ្យម អង្ករសំរូបគ្រាប់វែងនិងមធ្យម អង្ករក្រអូប និងអង្ករផ្កាម្លិះ។

Amru Rice (Cambodia) បានចាត់ទុកនូវចំណាត់ថ្នាក់ “Grade A” ជាលទ្ធផលជាទីមោទកភាពបំផុតរបស់ក្នុងការកិច្ចប្រឹងក្នុងការបង្កើនបទដ្ឋានស្តង់ដារ គុណភាព និង សុវត្ថិភាពចំណីអាហារ ស្តែងតាមរយៈវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ Grade A ពីស្ថាប័នវាយតម្លៃលំដាប់អន្តរជាតិ BRCGS។

Amru Rice បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ ភាគីពាក់ព័ន្ធ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ដែលបានចូលរួមចំណែកក្នុងការបន្តរក្សានូវគុណភាពប្រតិបត្តិការ និងអនុលោមតាមបទដ្ឋានស្តង់ដារគុណភាព ដើម្បីរក្សានូវកេរ្តិ៍ឈ្មោះអង្ករកម្ពុជា និងធានានូវនិរន្តរភាព ទំនួលខុសត្រូវ ក្រមសីលធម៌ និងបរិយាបន្ននៃអាជីវកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង