Cctimesw1140xh150cm copy

ព្រះមហាក្សត្រនឹងយាងប្រទាន«ព្រះភ្លើង»សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ មករា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ។ក្នុងព្រឹត្តិការណ៍នេះ ព្រះមហាក្សត្រនឹងយាងប្រទាន«ព្រះភ្លើង»សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។

បើគ្មានអ្វីប្រែប្រួលនោះទេ ថ្ងៃទី២៥ មករា ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកម្មវិធីរាប់ថយក្រោយទាំងអស់គ្នា នៃដំណើរការឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES 2023។កម្ពុជាចាត់ទុកស៉ីហ្គេមលើកទី៣២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ ដើម្បីបានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games )។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ មករានេះ បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បំផុសចលនានេះឡើង ដោយសម្ដេចគិតថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ ដែលជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ក្រោយពីកម្ពូជាទន្ទឹងរងចាំអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ។

បើតាមសម្តេច ហ៊ុន សែន ក្នុងព្រឹត្តិការណ៍ខាងមុខនេះ ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games )។កន្លងទៅកម្ពុជាសុំអោយអាស៊ានលើកពេលនាពេលដោយសារតែយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។តែពេលនេះកម្ពុជាទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡាក៏មានគ្រប់គ្រាន់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង