ការតាំងបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយដ៏អស្ចារ្យ ម្ហូបអាហារចិនដ៏ឈ្ងុយឆ្ងាញ់ និងកាដូឆ្នាំថ្មីប្រកបដោយបរិយាកាសចូលឆ្នាំថ្មី... សប្តាហ៍វប្បធម៌ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ៖ "ប្រទេសចិនដ៏ស្រស់ស្អាត · យូណានចម្រុះពណ៌" ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២០ ខែមករានេះតទៅ ដើម្បីអបអរសាទរ និងជូនពរជ័យឆ្នាំថ្មីដល់ប្រជាជននៅកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាន និងការិយាល័យកិច្ចការបរទេសនៃរដ្ឋបាលខេត្តយូណាន ហើយរៀបចំឡើងដោយសាខាទីភ្នាក់ងារសារព័ត៌មានចិនប្រចាំខេត្តយូណាន ដែលជាសកម្មភាពមួយក្នុងចំណោមកម្មវិធីវប្បធម៍ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីឆ្នាំ២០២៣ទាំងបួនប្រទេស៖ ចិន-ឥណ្ឌា-កម្ពុជា-ម៉ុងហ្គោលី និងសកម្មភាពផ្លាស់ប្តូរវប្បធម៍ពិធីបុណ្យចូលឆ្នាំចិន ដែលមានគោលបំណងពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រអំពីអរិយធម៌ចិន និងបរទេសឲ្យបានស៊ីជម្រៅ ដោយផ្សាភ្ជាប់នូវទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំ និងការជួបជុំមិត្តភ័ក្តិតាមរយៈពិធីបុណ្យនានា ដើម្បីជម្រុញផ្សព្វផ្សាយវប្បធម៌ប្រជាជាតិចិនទៅកាន់ពិភពលោកឱ្យកាន់តែប្រសើរ។
“ ចូលឆ្នាំហើយ យើងត្រូវទៅ លេង ផ្ទះ មិត្ត ល្អ ដើម្បី និយាយ ពាក្យ ស្វាគមន៍ ឆ្នាំ ថ្មី“។ លោក Peng Bin ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តយូណាបានថ្លែងសុន្ទរកថាតាមវីដេអូ បានមានប្រសាសន៍ថា ខេត្តយូណានបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា ហើយទីក្រុងគុនមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងភ្នំពេញផងដែរ។ ឆ្នាំ២០២៣គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាខួបលើកទី១០ នៃ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ខេត្តយូណាននឹងសហការជាមួយភាគីកម្ពុជារៀបចំនូវកម្មវិធីផ្លាស់ប្តូរមួយចំនួន ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជម្រុញការស្វែងយល់ទៅវិញទៅមកអំពីអរិយធម៌របស់ប្រទេសទាំងពីរ និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាតាមវីដេអូ ដោយបានអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជូនពរឆ្នាំថ្មីដល់បងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុនប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាជុំវិញពិភពលោកនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃចិន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានអញ្ជើញបងប្អូនបងប្អូនប្រជាជនចិន និងបងប្អូនដែលជាប់ខ្សែស្រឡាយចិនដែលនៅក្នុងប្រទេសចិន ក៏ដូចជាតាមបណ្តាប្រទេសនានាអញ្ជើញមកទស្សនាកម្ពុជា ដែលជាគោលដៅអាចសម្រាកកំសាន្តដែលមិនចេះធុញ។
សប្តាហ៍វប្បធម៍នេះមានប្រធានបទ ៖ គ្រួសាររាប់ពាន់ទទួលបានពរជ័យក្នុងឆ្នាំថ្មី។ មានការរៀបចំវិថីលក់ទំនិញសម្រាប់បុណ្យឆ្នាំចិន និងមានកន្លែងតាំងពិពណ៌វប្បធម៌ពិសេសអំពីបុណ្យចូលឆ្នាំចិននៅក្នុងផ្សារទំនើបអូឡាំព្យានារាជធានីភ្នំពេញ រួមមាន៖ ការកាត់ក្រដាស ចង្កៀងគោមទន្សាយ សិប្បកម្មត្បូងមរកតនិងគ្រឿងប្រាក់ អុកYunzi Go ចម្លាក់ក្បឿងឆ្មា(tile cat) នំផ្កាស្រស់ កាហ្វេយូនណាន តែPu'er និងផលិតផលពិសេសៗសម្រាប់ទំនៀមទម្លាប់ចូលឆ្នាំថ្មីរបស់ខេត្តយូណាន ក៏ដូជាការបង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបិយ ហើយបានត្រៀមនូវ "កញ្ចប់កាដូឆ្នាំថ្មី"សម្រាប់ចែកជូនបងប្អូនដែលមកលេងនៅទីតាំងរៀបចំសប្តាហ៍វប្បធម៍នេះ រួមមាន៖ ពាក្យទំនឹមជូនពរឆ្នាំ ក្រណាត់ផ្កាសម្រាប់បិទបង្អួច អក្សរ福(លាភសំណាង) និងកញ្ចប់ក្រអូប។ល។ ព្រមទាំងរៀបចំកម្មវិធីដ៏អស្ចារ្យជាច្រើន ដូចជាវគ្គសំណួរចម្លើយអំពីចំណេះដឹងវប្បធម៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងការចាក់ផ្សាយវីដេអូខ្លឹៗបង្ហាញអំពីទំនៀមទម្លាប់ចូលឆ្នាំថ្មី។ល។
ព្រឹត្តិការណ៍នេះក៏បានរៀបចំការចុះទៅចែកពាក្យទំនឹមអំពីចំណងមិត្តភាពចិន និងកម្ពុជាជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅភ្នំពេញផងដែរ។ ខ្លឹមសារក្នុងពាក្យទំនឹមចំនួនរាប់ពាន់សម្រាប់ចែកជូន បងប្អូនត្រូវបាននិពន្ធជាពិសេសដោយសមាជិកនៃសមាគមកំណាព្យយូណាន និងសមាគមស្រាវជ្រាវវប្បធម៌ប្រពៃណីខេត្តយូណាន ដែលមានមានន័យដូចជា៖ ទឹកទន្លេមេគង្គនិងទន្លេឡានឆាងគឺតភ្ជាប់ជាមួយគ្នា ធ្លាប់ដាំដើមពោធិដែលមានអាយុកាលរាល់ពាន់ឆ្នាំ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជាតិចិននិងខ្មែរ ព្រមទាំបានដាំដើមផ្កាមិត្តភាពម៉ឺនឆ្នាំដើម្បីមកលេងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៍ គយគន់ទេសភាពនៃប្រទេសបុរាណ ស្រូបខ្យល់អាកាសក្នុងទីក្រុងរាជវាំង។ល។ ដែលផ្ទុកនូវវប្បធម៌ប្រជាជាតិចិន និងមិត្តភាពរវាងចិន-កម្ពុជា បានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។
" ការប្រើពាក្យទំនឹមសម្រាប់ជូនពរឆ្នាំថ្មីទៅកាន់ប្រទេសជិតខាងដ៏ល្អ គឺមានប្រយោជន៍ចំពោះការរពង្រឹងក្នុងការផ្លាស់ប្តូរវប្បធម៌"។ លោក Zhu Ji ប្រធានសមាគមកំណាព្យខេត្តយូណាន បានមានប្រសាសន៍ថា វប្បធម៌រវាងបណ្តាប្រទេសនៅអាស៊ីមានប្រវិត្តស៊ីជម្រៅ ត្រូវតែរឹតចំណងមិត្តភាពជាប្រពៃណី ចង់អភិវឌ្ឍន៍ ត្រូវតែប្រើប្រាស់វិធីសាស្ត្រនទំនាក់ទំនងថ្មី។ ការសរសេរពាក្យទំនឹមដើម្បីផ្ញើពរជ័យមិនត្រឹមតែពង្រឹងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតនួវបរិយាកាសសម្រាប់ថ្ងៃបុណ្យទានដ៏ល្អមួយផងដែរ។
លោក Feng Lifa ប្រធានសមាគមអ្នកសសេរអក្សរផ្ចង់កម្ពុជា (ចិន) ត្រូវបានអញ្ជើញឲ្យសរសេរអក្សរលើពាក្យទំនឹម និងអក្សរ福(លាភសំណាង)ជូនសាធារណជនដែលអញ្ជើញមកចូលរួមសប្តាហ៍វប្បធម៌ដោយផ្ទាល់។ លោកបានមានប្រសាសន៍ថា “ជារៀងរាល់ឆ្នាំ ពេលចូលឆ្នាំចិនចូលមកដល់ បងប្អូនសែស្រឡាយចិននៅកម្ពុជា តែងតែដើរទិញទំនិញសម្រាប់ចូលឆ្នាំថ្មី ហើយព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងក្នុងពេលវេលាដ៏សមស្រប។ លោកទន្ទឹងរង់ចាំទៅទស្សនាខេត្តយូណាននាពេលអនាគត ដើម្បីគយគន់នូវទេសភាពក្នុងទឹកដីប្រទេសចិនដ៏អស្ចារ្យ។