Yearendyearend1140x150

សៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិតសុខ គង់»បោះពុម្ព២ពាន់ក្បាលបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ : ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បានប្រកាសបោះពុម្ពសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិតសុខ គង់»ចំនួន២ពាន់ក្បាលបន្ថែមទៀត សម្រាប់ចែកចាយជូនសាធារណជនដោយឥតគិតថ្លៃ។ការសម្រេចនេះ ក្រោយមានការស្នើសុំជាច្រើនពីសាធារណជនចំពោះសៀវភៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានគូសបញ្ជាក់ថា សាធារណជនដែលមានចំណាប់អារម្មណ៍ចង់អាន និងឈ្វេងយល់អំពី សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»អាចទាក់ទងមកតំណាងក្រុមហ៊ុន តាមរយៈទូរសព្ទលេខ៖ 096 86 76 808 ឬ 023 998 918។

ជាមួយគ្នានោះ ក្រុមហ៊ុនសូមអភ័យទោសពីសាធារណជន ជាពិសេស សិស្សានុសិស្ស ដែលបានទាក់ទង ដើម្បីស្នើសុំសៀវភៅ តែមិនបានផ្ដល់ជូនភ្លាមៗ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បានចងក្រងសៀវភៅមួយក្បាលស្ដីពីដំណើរជីវិតរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ដែលចាប់ផ្ដើមពីជីវិតសូន្យរហូតដល់ក្លាយជាអ្នកមានស្តុកស្ដម្ភនាពេលបច្ចុប្បន្ន។ បោះពុម្ពលើកទី១ចំនួន១ពាន់ក្បាល បានចែកជូនសាធារណជនដោយឥតគិតថ្លៃអស់ក្នុងរយៈពេល៣ថ្ងៃក្រោយដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករាកន្លងទៅ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង