
ភ្នំពេញ៖ តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន៖ ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩%, ទេសចរបរទេសប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%។
ក្រសួងទេសចរណ៍កម្ពុជាក៏បានបញ្ជាក់ថា ជើងហោះហើរអន្តរជាតិចូលមកកម្ពុជាសរុបមានចំនួន ១០៩៣៨ ជើង (ឆ្នាំ២០២១ មាន ២១៣៩ ជើង) ក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨៧៤០ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន ១៧៣៨ ជើង, និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មាន ៤៦០ ជើង។
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ (Top 10) មកកម្ពុជា (ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១) រួមមាន៖១-ថៃ (៨៥៣.៣៧៦នាក់) កើនឡើង ៩៤២,៧%, ២-វៀតណាម (៤៦៣.៩៩៥នាក់) កើនឡើង ១៩៩៧,៦%, ៣-ចិន (១០៦.៨៧៥នាក់) កើនឡើង ១៣៣,៥%, ៤-សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់) កើនឡើង ១៣២៩%, ៥-ឡាវ (៩២.៦០៩នាក់) កើនឡើង ៣២៧៤០,១%, ៦-ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់) កើនឡើង ៧៩៩,៦%, ៧-កូរ៉េ (៦៤.០៤០នាក់) កើនឡើង ៩៥៤,៣%, ៨-បារាំង (៥៦.៥០៩នាក់) កើនឡើង ១៤៥១,៦%, ៩-ម៉ាឡេស៊ី (៥៣.១២៣នាក់) កើនឡើង ១៦៧៧,៣%, និង១០-អង់គ្លេស (៤៤.១២៣នាក់) កើនឡើង ៣៥១៦,៦%៕