ភ្នំពេញ៖ សាលារៀនចិននៅកម្ពុជាសម្រេចបន្តអនុវត្តកាលវិភាគសិក្សាប្រចាំឆមាសដែលបានកំណត់ ទោះផ្អាកការសិក្សាបណ្តោះអាសន្នអស់រយៈពេលបីខែជាងហើយក្ដីដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩។ នេះបើតាមសមាគមសម្ព័ន្ធខ្មែរចិន នឹងតំណាងសាលារៀនចិន ក្នុងថ្ងៃ ២៩ មិថុនា ឆ្នាំ២០២០។
បើតាមថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន នឹងតំណាងសាលារៀនចិនទាំងអស់បានមូលមតិគ្នា សម្រេចថា ថ្វីត្បិតក្នុងពេលការរីករាលដាលនៃជំងឺកូវិដ១៩ គ្រប់សាលារៀនចិនទាំងអស់បានផ្អាកការសិក្សាជាបណ្តោះអាសន្ន ប៉ុន្តែសាលារៀនចិនទូទាំងប្រទេស នឹងបន្តអនុវត្តតាមកាលវិភាគសិក្សាប្រចាំឆមាសដើមដែលបានកំណត់ មានន័យថា ក្នុងអំឡុងពេលពាក់កណ្តាលខែកក្កដា នឹងត្រូវបញ្ចប់ឆមាស រហូតដល់ចុងខែសីហា នឹងបើកបវេស្សមកាលថ្មី៕