Yearendyearend1140x150

ក្រុមហ៊ុនអ៊ីហ្សីខមនឹងចំណាយទឹកប្រាក់១០ម៉ឺនដុល្លារតភ្ជាប់សេវាអ៊ិនធឺណិតនៅតាមទីសាធារណៈនៃខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ រូបភាពពី ស.ស.យ.ក និងអ៊ីហ្សីខម)

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីហ្សីខម នឹងផ្តោតលើការផ្តល់នូវការតភ្ជាប់សេវាអ៊ិនធឺណិតនៅតាមបណ្ណាល័យ ទីសាធារណៈ ពហុកីឡាដ្ឋាន នៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ឌីជីថលដែលគិតជាទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនអ៊ីហ្សីខម នាឱកាសចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់មួយ ដើម្បីប្តេជ្ញាសហការរួមគ្នាបណ្តុះសមត្ថភាពផ្នែកឌីជីថលក្នុងចំណោមយុវជនសំដៅជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីល ប្រកបដោយនិរន្តរភាព រវាងក្រុមហ៊ុនអ៊ីហ្សីខម ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣នេះ។

នាឱកាសនេះ ក្រុមហ៊ុនអ៊ីហ្សីខម ក៏បានឧបត្ថម្ភសេវាអ៊ិនធឺណិតល្បឿនលឿនជូនដល់ការិយាល័យកណ្តាល របស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ដែលមានតម្លៃស្មើនឹងទឹកប្រាក់ ៦ម៉ឺនដុល្លានៅក្នុងលេខាធិការដ្ឋានថ្មី ស្ថិតក្នុងអាគារ Kampus នឹងទទួលបានអ៊ិនធឺណិតល្បឿនលឿន និងគួរជាទីទុកចិត្ត។

ក្រៅពីនេះក្រុមហ៊ុនអ៊ីហ្សីខមក៏បានបង្កើតកម្មវិធីកសាងសមត្ថភាពផ្នែកឌីជីថលដែលផ្តោតលើយុវជនដែលមានពិការភាពផងដែរ។ បន្ថែមពីនេះកិច្ចសហប្រតិបត្តិការនេះ ក៏នឹងផ្តោតលើការផ្តល់នូវការតភ្ជាប់សេវាអ៊ិនធឺណិតនៅតាមបណ្ណាល័យ ទីសាធារណៈ ពហុកីឡាដ្ឋាន នៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ឌីជីថលដែលគិតជាទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ។

ក្រុមហ៊ុនបន្តថា គោលដៅនៃកិច្ចសហប្រតិបត្តិការឌីជីថលនេះ មានទិសដៅស្របតាមសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលនិងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបួនគឺ ការតភ្ជាប់អ៊ិនធឺណិត ការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់យុវជនពិការ និងអ្នកបំរើការក្នុងវិស័យទេសចរណ៍ និងការអប់រំទូទៅអំពីបច្ចេកវិទ្យាឌីជីថលតាមសិក្ខាសាលាសាធារណៈ ដោយសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០។ នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនអ៊ីហ្សីខម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង