Cctimesw1140xh150cm copy

សម្តេចម៉ែចូលបច្ច័យកសាង«ព្រះពុទ្ធប្បដិមា»កម្ពស់១០៨ម៉ែត្រចំនួន១ម៉ឺនដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ១០,០០០ ដុល្លារអាមេរិក ដើម្បីរួមចំណែកកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។ការចូលបច្ច័យនេះ ជាការរួមចំណែកដ៏សំខាន់សម្រាប់ចូលរួមជំរុញដល់វិស័យព្រះពុទ្ធសាសនា និង ការជំរុញវិស័យទេសចរណ៍លើខ្ទង់ភ្នំបូកគោ។

ពិធីប្រគល់រៀបចំឡើងក្រោមអធិបតីភាពរបស់សម្តេច គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និង លោកជំទាវឧកញ៉ា សុខ ចន្ថា តំណាងអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច គ្រុប។លោកជំទាវឧកញ៉ា សុខ ចន្ថាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានព្រះរាជទានថវិកានេះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមា​ កម្ពស់១០៨ម៉ែត្រ​ នៅលើ​ខ្នងភ្នំបូកគោ​ ក្នុង​ឧទ្យានជាតិព្រះមុនីវង្ស​ “បូកគោ” ​ស្ថិតនៅក្រុងបូកគោ​ ខេត្តកំពត ដែល​ជា​គម្រោង​ដ៏​ធំ​មួយ​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សុខា អូតែល។ ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ក្រុមហ៊ុនគ្រោងនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និង ចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារ​អាម៉េរិក។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង