681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុជាប់លេខ២ក្នុងកម្មវិធី«ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីថ្ងៃទី១០ មករា បានចេញសេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃការប្រកួតប្រជែង «ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២» ដែលខេត្តព្រះសីហនុបានជាប់ជាជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតប្រជែង នេះ។

កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ ២០២២» ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើក ឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលគេពេញចិត្តជាងគេបំផុត រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

ជាលទ្ឋផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភី ដែលខេត្តព្រះសីហនុ ជាប់ជ័យលាភីលេខ២ ខណៈជ័យលាភីលេខ១ បានទៅលើខេត្តបាត់ដំបង និងខេត្តសៀមរាប ជាប់ជ័យលាភីលេខ៣។ ចំណែកឯ ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នៅថ្ងៃទី២៧ កុម្ភៈ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង