Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

«ស្ពានខ្សែកាប» ឫស្សីកែវឆ្លងកាត់ទន្លេសាបចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ពានបេតុងយោងដោយខ្សែកាបដ៏ស្រស់ស្អាត តភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៦ ខែមករានេះ ត្រូវបានចាក់បេតុងតភ្ជាប់ជាផ្លូវការហើយ។ពិធីតភ្ជាប់ស្ពាននេះ ធ្វើឡើងក្រោយពីស្ពាននេះ បានសាងសង់សម្រេចបាន ៩៣% នៃគម្រោង។

ពិធីតភ្ជាប់ស្ពាននេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ។គិតត្រឹមថ្ងៃទី ១៦ មករានេះ ការដ្ឋានសាងសង់ស្ពានសម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះ ។

ស្ពានបេតុងនេះ ត្រូវសាងសង់ចេញពីចំណុចឃ្លាំងស្តុកសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤ កំពស់ ៤០ម៉ែត្រ ធៀបនឹងកម្រាលស្ពាន។

ស្ពានបេតុងនេះត្រូវសាងសង់ឡើង ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ពលរដ្ឋ ដោយនឹងសម្រួលបានមួយផ្នែកចំពោះអ្នកដំណើរដែលចង់ឆ្លងកាត់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦។ស្ពានបេតុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ និងជាង ៩លានដុល្លារសម្រាប់ស្ពានដែកប៉ាឡេចំណាយការសាងសង់ដោយក្រុមហ៊ុន OCIC។

គួរបញ្ជាក់ថា ស្ពានយោងដោយខ្សែកាបនេះ ជាស្ពានទី៥ ដែលបាននិងកំពុងសាងសង់ឆ្លងកាត់ទន្លេសាប ដែលទី១ គឺស្ពានមិត្តភាពកម្ពុជា ជប៉ុន ជ្រោយចង្វារ ទី២ ស្ពានមិត្តភាពកម្ពុជា ចិនជ្រោយចង្វារ ទី៣ ស្ពានមិត្តភាពកម្ពុជា ចិនព្រែកព្នៅ ទី៤ ស្ពានមិត្តភាពកម្ពុជា ចិនព្រែកក្តាម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង