681 ezgif.com resize
Swift cc time

កប៉ាល់ទេសចរណ៍ធុនយក្ស១គ្រឿងនាំភ្ញៀវជិត១ពាន់នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ កប៉ាល់ទេសចរណ៍ធុនយក្ស១គ្រឿង បានចូលចតរយៈពេល១ថ្ងៃនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ដោយការចូលចតនេះបាននាំភ្ញៀវទេសចរបរទេស និង នាវិកសរុបជិត១ពាន់នាក់ ដើម្បីទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន និង ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុ។

កប៉ាល់ទេសចរណ៍នេះ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង ២១០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និង ជម្រៅទឹក ៦,៧០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក ចំនួន ៤៣០ នាក់។

កប៉ាល់នេះបានធ្វើដំណើរមកពីប្រទេសថៃចូលចតនៅព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៣។ បន្ទាប់មកនឹងចាកចេញទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែលនេះ។ នៅលើ កប៉ាល់នេះ ភ្ញៀវទេសចរមានសញ្ជាតិច្រើនជាងគេមាន ជនជាតិអាម៉េរិក ២៥០ នាក់ អង់គ្លេស ៥០ នាក់ និង អូស្ត្រាលី ៥៤ នាក់។

នេះជាលើកទី៣ហើយដែលកប៉ាល់ទេសចរណ៍ធុនយក្សចូលចតកំពង់ផែស្វយ័តក្រុង ព្រះសីហនុដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ-១៩៕


Khcct banner

អត្ថបទទាក់ទង