Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចុះកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុននេះ។នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។គម្រោងចុះហត្ថលេខានេះ ធ្វើឡើងក្រោយពី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សា កាលពីពេលថ្មីៗនេះ។

នាឱកាសពិភាក្សាការងារជាមួយប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និង ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយនេះ។

បើតាមលោក ស៊ុន ចាន់ថុល ការចុះហត្ថលេខានេះ គឺគ្រោងធ្វើឡើងក្នុងពេលដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ហើយ លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាប ក៏កំពុងសិក្សាផងដែរ។

គួរបញ្ជាក់ថា ក្នុងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៨ គីឡូម៉ែត្រ ដោយកាត់តាមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម ស្ថិតក្នុងគម្រោងចំណាយសរុប ១៦៣៨ លានដុល្លារអាមេរិក ។តាមគម្រោងផ្លូវល្បឿនលឿននេះ គម្រោងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅពាក់កណ្ដាលឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង